អំពីគ្លីនិក

ថែទាំសុខភាពភ្នែករបស់កុមារ

វេជ្ជបណ្ឌិតថែទាំភ្នែកកុមាររបស់យើងផ្តោតទៅលើការថែរក្សាសុខភាពភ្នែករបស់កុមារ។
ចាប់តាំងពីការពិនិត្យរហូតដល់ការព្យាបាល យើងខ្ញុំធានាថាចក្ខុវិស័យរបស់កូនអ្នកស្ថិតក្នុងដៃវេជ្ជបណ្ឌិត​ជំនាញ។
ធ្វើការណាត់ជួបថ្ងៃនេះ ដើម្បីអនាគតភ្លឺស្វាងរបស់កូនៗរបស់លោកអ្នក។

ធ្វើការណាត់ជួប

វះកាត់ភ្នែកឡើងបាយ

ការវះកាត់ជំងឺភ្នែកឡើងបាយគឺជាវិធីសាស្រ្តប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
ក្នុងអំឡុងពេលវះកាត់ កែវភ្នែកដែលស្រអាប់ត្រូវបានជំនួសដោយកែវភ្នែកសិប្បនិម្មិតដែលធ្វើឱ្យការមើលឃើញច្បាស់ឡើងវិញ។
ការវះកាត់មានរយះពេលខ្លីនិង​មិនតម្រូវឱ្យមានការស្នាក់គ្លីនិកបន្ទាប់ពីការវះកាត់ ការជាសះស្បើយឆាប់រហ័ស​ ដែលមិនមានការរំខានដល់ទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។

ធ្វើការណាត់ជួប

វះកាត់ធ្លាក់ត្របកភ្នែក

ត្របកភ្នែកធ្លាក់ បណ្តាលប៉ះពាល់ដល់គំហើញ អាចព្យាបាលបានជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់វះកាត់កែសម្ផស្សត្របកភ្នែករបស់យើងខ្ញុំ។ ក្រុមជំនាញរបស់យើងផ្តល់ជូននូវបច្ចេកទេសវះកាត់កម្រិតខ្ពស់ ដើម្បីបង្កើនរូបរាង និងស្ដារឡើងវិញនូវចក្ខុវិស័យរបស់លោកអ្នក។ ទទួលបានទំនុកចិត្តឡើងវិញជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់វះកាត់ព្យាបាលត្របកភ្នែករបស់យើងខ្ញុំ។

ធ្វើការណាត់ជួប

អំពីគ្លីនិក

បេសកកម្ម៖
ផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់ការសេវាថែទាំសុខភាពភ្នែកដែលមានគុណភាពខ្ពស់។

ចក្ខុវិស័យ៖
និងធ្វើឱ្យក្លាយជាគ្លីនិកភ្នែកដែលធ្វើឱ្យអ្នកជម្ងីមានទំនុកចិត្តបំផុត ផ្តល់ការថែទាំដែលអាចទុកចិត្តបាន សុវត្ថិភាព និងដែលជួយដល់សហគមន៍។

យើងខ្ញុំយកចិត្តទុកដាក់ទៅលើ៖
ការផ្តោតលើអ្នកជំងឺ: ផ្តោតលើតម្រូវការ និងសុខុមាលភាពរបស់អ្នកជំងឺ។
គុណភាព និងសុវត្ថិភាព: ធានាបាននូវគុណភាពខ្ពស់ សេវាវេជ្ជសាស្រ្តប្រកបដោយសុវត្ថិភាព។
ការងារជាក្រុម និងការយល់ចិត្ត: មានកិច្ចសហប្រតិបត្តិការល្អ និងការយល់ពីតម្រូវការរបស់អ្នកជំងឺ។
បន្តការកែលម្អ: បន្តការកែលម្អជាបន្តបន្ទាប់ និងផ្តលជូបនូវដំណោះស្រាយសមស្របទៅនិងបញ្ហា។

អំពីសេវាកម្ម

  • ថែទាំសុខភាពភ្នែករបស់កុមារ

    សេវាថែទាំភ្នែកកុមាររបស់យើងផ្តោតលើការរក្សាសុខភាពភ្នែកកូនៗរបស់លោកអ្នក និងដើម្បីទទួលបានគំហើញច្បាស់ល្អ។
    មានដូចជាការពិនិត្យភ្នែកជាប្រចាំ និងការព្យាបាលភ្នែកដោយអ្នកឯកទេស យើងផ្តល់ការថែទាំយ៉ាងទន់ភ្លន់ ដោយអ្នកជំនាញសម្រាប់កុមារគ្រប់វ័យ។
    យើងប្តេជ្ញាផ្តល់ការថែទាំល្អបំផុតសម្រាប់ភ្នែករបស់កូនៗលោកអ្នក។
  • ពិគ្រោះយោបល់និងការវះកាត់ភ្នែកឡើងបាយ

    ធ្វើឱ្យគំហើញកាន់តែច្បាស់ជាមួយនឹងការពិគ្រោះយោបល់ជំងឺភ្នែកឡើងបាយ និងសេវាកម្មវះកាត់របស់យើងខ្ញុំ។
    ក្រុមការងាររបស់យើងដែលមានបទពិសោធន៍ និងជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាលជំងឺភ្នែកឡើងបាយ ដែលជាមូលហេតុចម្បងនៃការបាត់បង់គំហើញ។
    ឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់រហូតដល់ការវះកាត់ យើងនៅទីនេះដើម្បីស្ដារចក្ខុវិស័យរបស់អ្នក និងកែលម្អគុណភាពជីវិតរបស់អ្នក។
  • ព្យាបាលជំងឺសរសៃបាតភ្នែក

    គ្លីនិករបស់យើងមានឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺសរសៃបាតភ្នែក ដោយប្រើរូបភាព និងការព្យាបាលកម្រិតខ្ពស់។ យើងព្យាបាលជងឺបាតភ្នែកដូចជា​ ជំងឺខ្សោយគំហើញផ្នែកកណ្ដាល, ជំងឺទឹកនោមផ្អែមបាតភ្នែក, និង ជំងឺរបើកសសៃបាតភ្នែក ដោយប្រើថ្នាំ និងការវះកាត់។ គ្រូពេទ្យជំនាញនិងមានបទពិសោធន៍ប្តេជ្ញាក្នុងការរក្សាគំហើញរបស់លោកអ្នក។
  • វះកាត់ត្របកភ្នែកធ្លាក់

    សេវាកម្មព្យាបាលជំងឺភ្នែករបស់យើងផ្តោតលើការធ្វើរោគវិនិច្ឆ័យ និងព្យាបាលស្ថានភាពភ្នែកផ្សេងៗទៀត ដើម្បីរក្សាគំហើញរបស់អ្នក។
    ពីបញ្ហាភ្នែកទូទៅដូចជារោគសញ្ញាភ្នែកស្ងួត រហូតដល់ជំងឺស្មុគ្រស្មាញដូចជាជំងឺដក់ទឹកក្នុងភ្នែក និងជំងឺខ្សោយគំហើញផ្នែកកណ្ដាល ក្រុមអ្នកជំនាញរបស់យើងនិងផ្តល់ជូននូវការថែទាំតាមតម្រូវការរបស់អ្នក។
  • វះកែរតម្រូវប្រពន្ធ័បង្ហូរទឹកភ្នែក

    ការស្ទះបំពង់បង្ហូរទឹកភ្នែក រារាំងការលំហូរទឹកភ្នែក បណ្តាលឱ្យមានការហៀរទឹកភ្នែក និងមានផលរំខាន។ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលយ៉ាងម៉ត់ចត់មុនឈានដល់ការវះកាត់ដូចជា dacryocystorhinotomy (DCR) ដើម្បីស្តារលំហូរទឹកភ្នែកឱ្យត្រលប់មកសភាពធម្មតាវិញ។
  • វ៉ាស់ដឺក្រេភ្នែកនិងកាត់វ៉ែនតា

    ប្រសិនបើអ្នកមានបញ្ហាមើលមិនសូវច្បាស់ វ៉ែនតាអាចផ្តល់នូវដំណោះស្រាយបាន។
    ចាប់ពីវ៉ែនតាសម្រាប់អានអក្សររហូតដល់វ៉ែនតាសម្រាប់ការបើកបរ វ៉ែនតារបស់យើងអាចជួយកែតម្រូវការមើលឃើញជិត ការមើលឃើញឆ្ងាយ និង astigmatism ។
    ស្វែងរកវ៉ែនតាដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនចក្ខុវិស័យ និងជីវិតប្រចាំថ្ងៃរបស់អ្នក។

វេជ្ជបណ្ឌិត

  • វេជ្ជបណ្ឌិត តោ​ រេមី

    ឯកទេសជាន់ខ្ពស់កញ្ចក់ភ្នែក បកបាយភ្នែក
    និង វះកាត់ម៉្ញូប

    ប្រវត្តិរូប៖
    សញ្ញាប័ត្រវេជ្ជបណ្ឌិតភ្នែក​ ឯកទេសជាន់ខ្ពស់កញ្ចក់ភ្នែក បកបាយភ្នែក និង វះកាត់តាមកាំរស្មី ( មកពី ហូឡង់ និង ថៃ )
    ជាអនុប្រធានផ្នែក មន្ទីរពេទ្យព្រះអង្គឌួង បណ្តុះបណ្តាលការវះកាត់កញ្ចក់ភ្នែក និងវះកាត់ដឺក្រេភ្នែក។
    ជាសាស្ត្រាចារ្យនៃ​កម្មវិធីបណ្តុះបណ្តាល ​Ophthalmology Resident Training Program នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

    ឯកទេស៖
    វះកាត់ម៉្ញូប (PRK and LASIK)
    បកបាយភ្នែកដោយប្រើប្រាស់កែវភ្នែកអូតូ
    ជំងឺកញ្ចក់ភ្នែកខូចកោសិកាដើម (Stem cell)
    ព្យាបាលដំបៅកញ្ចក់ភ្នែក
    វះកាត់ផ្សាំកញ្ចក់ភ្នែក
    វះកាត់កែតម្រូវផ្នែកខាងមុខគ្រាប់ភ្នែក
    ព្យាបាលជំងឺទឹកដក់ក្នុងភ្នែក
    វះកាត់កន្ទុយថ្លែន
    ព្យាបាលជំងឺភ្នែកស្ងួត
  • វេជ្ជបណ្ឌិត ឱ លក្ខិណា

    ឯកទេសជាន់ខ្ពស់ វះកាត់កែសម្ផស្សត្របកភ្នែក
    និងប្រព័ន្ធប្រសាទភ្នែក

    ប្រវត្តិរូប៖
    សញ្ញាប័ត្រវេជ្ជបណ្ឌិតភ្នែក​ ឯកទេសជាន់ខ្ពស់ វះកាត់កែសម្ផស្សត្របកភ្នែក និងប្រព័ន្ធប្រសាទភ្នែក​​ មកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Texas Tech ​សហរដ្ឋអាមេរិក។
    ជាគ្រូដឹកនាំបង្រៀន នៃកម្មវិធីបណ្តុះបណ្តាល Oculoplasty Fellowship Training នៃមន្ទីរពេទ្យព្រះអង្គឌួង។
    ជាអនុប្រធានផ្នែក មន្ទីរពេទ្យព្រះអង្គឌួង​។
    គ្រូបង្រៀនទ្រឹស្តី ថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
    ជ័យលាភីប្រទេសអូស្រ្តាលី​ ស្ត្រីក្នុងភាពជាអ្នកដឹកនាំផ្នែកសុខភាព។

    ឯកទេស៖
    វះកាត់កែសម្ផស្ស ត្របកភ្នែក
    កែត្របកភ្នែកពីរជាន់
    វះកាត់ ជំងឺស្ទះរន្ធទឹកភ្នែក និងបំពង់បង្ហូរទឹកភ្នែក
    ភ្នែកស្រលៀង
    ធ្លាក់ត្របកភ្នែក
    ប្រែងចាក់ភ្នែក
    ភ្នែកលាន
    វះកាត់ដុំសាច់មហារីកភ្នែក
    បញ្ហាភ្នែកមកពីប្រពន្ធ័ប្រសាទខួរក្បាល
    បកបាយភ្នែក
    វះកាត់កន្ទុយថ្លែន
  • វេជ្ជបណ្ឌិត តោ​ គ្រីថា

    ឯកទេសវះកាត់សរសៃបាតភ្នែក

    ប្រវត្តិរូប៖
    ប្រធាន, ឯកទេសវះកាត់សរសៃបាតភ្នែក មកពីមន្ទីរពេទ្យ​សាកលវិទ្យាល័យ Thammasat ប្រទេសថៃ។

    ឯកទេស៖
    វះកាត់សសៃបាតភ្នែក
    ការព្យាបាលដោយប្រើឡាស៊ែរ
    ជំងឺសសៃបាតភ្នែក
    របើកសសៃបាតភ្នែក
    ជំងឺទឹកនោមផ្អែមបាតភ្នែកនិង ជំងឺលើសឈាមបាតភ្នែក
    ស្ទះសសៃឈាមបាតភ្នែក
    ព្យាបាលជំងឺទឹកដក់ក្នុងភ្នែក
    បកបាយភ្នែក
    វះកាត់កន្ទុយថ្លែន
  • វេជ្ជបណ្ឌិត ឡេង វឌ្ឍនៈ

    ឯកទេសសរសៃបាតភ្នែក

    ប្រវត្តិរូប៖
    សញ្ញាប័ត្រវេជ្ជបណ្ឌិតភ្នែក ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
    ឯកទេសសរសៃបាតភ្នែក មកពីមន្ទីរពេទ្យ​សាកលវិទ្យាល័យ Thammasat ប្រទេសថៃ។

    ឯកទេស៖
    វះកាត់ភ្នែកឡើងបាយ
    ព្យាបាលជំងឺដក់ទឹកក្នុងភ្នែក
    ជំងឺទឹកនោមផ្អែមបាតភ្នែក
    ជំងឺលើសឈាមបាតភ្នែក
    ស្ទះសសៃឈាមបាតភ្នែក
    វះកាត់កន្ទុយថ្លែន
  • វេជ្ជបណ្ឌិត ទ្រី ម៉េងស្រ៊ី

    ឯកទេសវះកាត់កញ្ចក់ភ្នែក និងវះកាត់ម៉្ញូប

    ប្រវត្តិរូប៖
    សញ្ញាប័ត្រវេជ្ជបណ្ឌិតភ្នែក ឯកទេសវះកាត់កញ្ចក់ភ្នែក និងវះកាត់ម៉្ញូប​ មកពីប្រទេសថៃ។

    ឯកទេស៖
    វះកាត់ភ្នែកឡើងបាយ
    វះកាត់កន្ទុយថ្លែន
    ព្យាបាលភ្នែកស្ងួត
    ព្យាបាលដំបៅកញ្ចក់ភ្នែក
    វះកាត់ផ្សាំកញ្ចក់ភ្នែក
    ជំងឺកញ្ចក់ភ្នែកនិង ផ្នែកខាងមុខគ្រាប់ភ្នែក
    ជំងឺខូចកញ្ចក់ភ្នែក
    ជំងឺភ្នែកបណ្តាលមកពីការប្រតិកម្មថ្នាំ
  • វេជ្ជបណ្ឌិត ហ៊ុន ទិត្យា

    ឯកទេសវះកាត់កញ្ចក់ភ្នែក និងវះកាត់ម៉្ញូប

    ប្រវត្តិរូប៖
    សញ្ញាប័ត្រវេជ្ជបណ្ឌិតភ្នែក ឯកទេសវះកាត់កញ្ចក់ភ្នែក និងវះកាត់ម៉្ញូប​ មកពីប្រទេសថៃ។
    ឯកទេស៖
    វះកាត់ភ្នែកឡើងបាយ
    ព្យាបាលដំបៅកញ្ចក់ភ្នែក
    ជំងឺផ្នែកខាងមុខគ្រាប់ភ្នែក
    វះកាត់ម៉្ញូប
    វះកាត់កន្ទុយថ្លែន
    ជំងឺកញ្ចក់ភ្នែកខូចកោសិកាដើម​ និងវះកាត់ផ្សាំកញ្ចក់ភ្នែក

ចំណុចសំខាន់របស់អំពីគ្លីនិក

ប្តេជ្ញាចិត្តចំពោះការថែទាំភ្នែកតាមសហគមន៍

គ្លីនីកភ្នែករបស់យើងគឺប្តេជ្ញាបម្រើសហគមន៍របស់យើងជាមួយនឹងការថែទាំគុណភាពខ្ពស់។​ដោយប្រើបច្ចេកវិជ្ជាចុងក្រោយបង្អស់ និងបុគ្គលិកមានភាពរួសរាយរាក់ទាក់ យើងផ្តោតលើការការពារ និងកែលម្អសុខភាពភ្នែករបស់អ្នក។ យើងខិតខំប្រឹងប្រែងធ្វើជាគ្លីនិកដែលអាចធ្វើឱ្យលោកអ្នកមានទំនុកចិត្ត និងមានសុវត្ថិភាព។

ធ្វើការណាត់ជួប

ផ្តល់ការថែទាំភ្នែកដែលត្រូវតាមតម្រូវការរបស់អ្នកជងឺ

នៅគ្លីនិកភ្នែករបស់យើង ផោតទៅលើតម្រូវការ និងសុខុមាលភាពរបស់លោកអ្នក។ ក្រុមជំនាញរបស់យើងនិងព្យាយាមយល់ពីកង្វល់និងបញ្ហារបស់អ្នកដើម្បីផ្តល់ការព្យាបាលដែលត្រឹមត្រូវ។ យើងផ្តោតលើការប្រាស្រ័យទាក់ទងច្បាស់លាស់ ការយល់ចិត្ត និងការសហការគ្នា ដើម្បីធានាថាអ្នកទទួលបានការថែទាំល្អបំផុត។ សុខភាពចក្ខុវិស័យរបស់អ្នកគឺជាអាទិភាពចម្បងរបស់យើង។

ធ្វើការណាត់ជួប

ការវះកាត់ភ្នែកឡើងបាយអាចធ្វើបានភ្លាមៗ

ពិសោធន៍ពីភាពងាយស្រួលនៃការវះកាត់ភ្នែកឡើងបាយក្នុងភ្លាមៗនៅគ្លីនិកភ្នែករបស់យើង។ គ្រឿងបរិក្ខារទំនើបៗ និងក្រុមជំនាញរបស់យើង ធ្វើឱ្យអ្នកអាចធ្វើការវះកាត់ភ្នែកឡើងបាយ ហើយត្រឡប់មកផ្ទះវិញនៅថ្ងៃតែមួយ។ ជាមួយនឹងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព យើងផ្តល់អាទិភាពដល់ភាពងាយស្រួល និងសុវត្ថិភាពរបស់អ្នកពេញមួយដំណើរការទាំងមូល។ ជឿជាក់លើពួកយើងដើម្បីផ្តល់ឱ្យលោកអ្នកនូវការថែទាំពិសេស និងទទួលបានលទ្ធផលដ៏ល្អ។

ធ្វើការណាត់ជួប

រោគសញ្ញាភ្នែក

  • មើលឃើញព្រាលៗ

    ការមើលឃើញព្រាលៗមិនថាវត្ថុនោះនៅឆ្ងាយឬជិតក៏ដោយ។ បញ្ហានេះបណ្តាលមកពីកំហុសកំណុំរូបភាពដែលបង្កជា (Myopia) ភ្នែកម្ញ៉ូប​ពិបាកក្នុងការមើលឆ្ងាយ, (Hyperopia) ភ្នែកខ្លីពិបាកមើល​ទាំងជិតនិង​ឆ្ងាយ, (Astigmatism) ភ្នែកអាស្ទីម៉ាតមើលឃើញរូបភាពបែកស្រមោល, (Presbyopia) ម្ញ៉ូបមនុស្សចាស់ពិបាកមើលជិតកើតឡើងទៅតាមវ័យ​​(៤០ឆ្នាំឡើង)។ ប្រើប្រាស់វ៉ែនតា, contact lenses ឬការវះកាត់ឡាស៊ែរអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។
    មូលហេតុផ្សេងទៀតដែលឱ្យបង្កមើលឃើញព្រាលៗរួមមាន ភ្នែកស្ងួត, ភ្នែកឡើងបាយ, ជំងឺដក់ទឹកក្នុងភ្នែក និងជំងឺសសៃបាតភ្នែក (AMD) ដែលត្រូវទទួលការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសភ្នែក។
  • មើលឃើញស្រអាប់ដូចពពក

    ការមើលឃើញស្រអាប់ដូចពពកមានន័យថាភ្នែករបស់អ្នកមើលឃើញរូបភាពស្រអាប់ដូចជាអ្នកកំពុងសម្លឹងមើលវត្ថុអ្វីមួយនៅកន្លែងចុះអ័ព្ទ។ នេះជាសញ្ញានៃជំងឺភ្នែកឡើងបាយ ដែលតែងតែកើតឡើងលើមនុស្សអាយុច្រើន។ ជំងឺភ្នែកឡើងបាយនិងវិវត្តន៍ទៅតាមពេលវេលា ហើយអាចបណ្តាលឱ្យអ្នកកាន់តែពិបាកមើលខ្លាំងប្រសិនបើមិនទទួលការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយជំងឺភ្នែកឡើងបាយនេះងាយស្រួលក្នុងការព្យាបាលជាមួយបច្ចេកវិទ្យាទំនើប ដូច្នេះការធ្វើរោគវិនិច្ឆ័យទាន់ពេលគឺមានសារៈសំខាន់ណាស់។​ មូលហេតុដ៏កម្រផ្សេងទៀតដែលបណ្តាលឱ្យការមើលឃើញអ្នកស្រអាប់ដូចពពករួមមាន កង្វះវីតាមីន A ការឆ្លងមេរោគមួយចំនួន និងដុំសាច់ក្នុងភ្នែក។ ប្រសិនបើការមើលឃើញរបស់អ្នកស្រអាប់ សូមធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។
  • មើលឃើញរូបភាពខុសទ្រង់ទ្រាយ

    ការមើលឃើញរូបភាពខុសទ្រង់ទ្រាយ មានន័យថាអ្នកមើលឃើញបន្ទាត់ត្រង់ទៅជាកោង វៀច ឬរលក។ នេះបណ្តាលមកពីបញ្ហានៅផ្នែកបាតភ្នែក​ (រេទីណា)របស់លោកអ្នក។ ហើយទាំងនេះអាចជាសញ្ញានៃជំងឺសសៃបាតភ្នែក។​ លក្ខខណ្ឌផ្សេងទៀតដូចជាបញ្ហា​ហើមមបាតភ្នែក អាចបណ្តាលឱ្យហើមនិងខូចទ្រង់ទ្រាយនៃបាតភ្នែក។
    ប្រសិនបើអ្នកសម្គាល់ឃើញថារូបភាពដែលអ្នកមើលឃើញខុសទ្រង់ទ្រាយ សូមជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឱ្យបានឆាប់រហ័ស។
  • មើលឃើញរូបភាពបែកជាពីរ

    មើលឃើញវត្ថុឆ្ងាយបែកជាពីរ (Diplopia)។​​ បញ្ហានេះអាចកើតទៅលើភ្នែកតែម្ខាង ឬភ្នែកទាំងសងខាង (បណ្តាលមកពីភ្នែកទាំងសងខាងមិនស្មើគ្នា។ សម្រាប់ករណីកើតទៅលើភ្នែកតែម្ខាងអ្នកនិងមើលឃើញរូបភាពបែកជាពីរប្រសិនបើគ្របភ្នែកម្ខាង​(ប្រើភ្នែកតែម្ខាងមើល) បញ្ហានេះបណ្តាលមកពីកំហុសកំណុំរូបភាព, ជំងឺភ្នែកឡើងបាយ ឬបញ្ហាបាតភ្នែក។
    ករណីមើលឃើញរូបភាពបែកជាពីរនៅពេលបើកភ្នែកទាំងសងខាង ប៉ុន្តែបើអ្នកគ្របភ្នែកម្ខាងអ្នកនិងអាចមើលរូបភាពបានធម្មតាវិញ។ ទាំងនេះបណ្តាលមកពីបញ្ហាសាច់ដុំភ្នែក សរសៃប្រសាទ ឬឆ្អឹងជុំវិញភ្នែក។
  • ភ្នែកស្ងួត

    បញ្ហាភ្នែកស្ងួតកើតឡើងនៅពេលដែលភ្នែករបស់អ្នកមិនទទួលបានជាតិសំណើមឬទឹកភ្នែកគ្រប់គ្រាន់។ ទាំងនេះអាចបណ្តាលឱ្យភ្នែកមិនស្រួល ឡើងក្រហម ឬមានអារម្មណ៍គ្រើមៗក្នុងភ្នែក។
    វាអាចបណ្តាលមកពីកត្តាដូចជា​ ការផលិតទឹកភ្នែកមានការថយចុះ ភ្នែកហត់នឿយ ម៉ាស៊ីនត្រជាក់ ឬថ្នាំមួយចំនួនដែលអ្នកប្រើប្រាស់។​ កត្តាផ្សេងទៀតដូចជា អាឡែស៊ី និងប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង អាចបង្កឱ្យអ្នកមានជំងឺភ្នែកស្ងួតផងដែរ។ ជម្រើសនៃការព្យាបាលរួមមាន ប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត ថ្នាំ ឬការផ្លាស់ប្តូររបៀបរស់នៅ ដូចជាការប្រើម៉ាស៊ីនចំហាយទឹកឬឧស្សាហ៍សម្រាកភ្នែកពីអេក្រង់ទូរស័ព្ទជាដើម។ ប្រសិនបើរោគសញ្ញានៅតែមាន ជាការល្អបំផុតក្នុងការជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។
  • ឈឺចុកក្នុងភ្នែក

    ការឈឺចុកក្នុងភ្នែក អ្នកនិងមានអារម្មណ៍ថាក្នែកក្តៅ ញាក់ត្របក់ភ្នែក ឈឺចុក ហើយមានអារម្មណ៍ថាដូចជាមានអ្វីមួយនៅក្នុងភ្នែក។
    វាអាចបណ្តាលមកពីបញ្ហាផ្សេងៗ រួមទាំងជំងឺពពែភ្នែក ជំងឺភ្នែកក្រហម, Contact lens ដែលអ្នកប្រើមានបញ្ហា, កញ្ចក់ភ្នែកឆ្លងមេរោគ ជំងឺទឹកដក់ក្នុងភ្នែក, រលាកភ្នែក, រោគប្រកាំង, បញ្ហាប្រហោងឆ្អឹងនៅក្បែរច្រមុះ ឬការឆ្លងមេរោគ។
    ប្រសិនបើការឈឺចាប់ធ្ងន់ធ្ងរ ឬប៉ះពាល់ដល់គំហើញរបស់លោកអ្នក សូមជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។
  • ភ្នែកក្រហម

    ភ្នែកក្រហមកើតឡើងនៅពេលដែលសរសៃឈាមនៅផ្នែកពណ៌សនៃភ្នែកហើម ឬរលាក។ មូលហេតុរួមមានខ្យល់ស្ងួត ព្រះអាទិត្យ ធូលី អាឡែរហ្សី ការឆ្លងមេរោគ ឬការប៉ះទង្គិច។
    ជំងឺភ្នែកក្រហម គឺជាការឆ្លងមេរោគ​ បាក់តេរី ឬអាឡែស៊ីដែលបណ្តាលឱ្យភ្នែកឡើងក្រហម។
    ភ្នែកក្រហមកើតឡើងនៅពេលដែលសរសៃឈាមតូចៗត្រូវបានបែក។ ជាធម្មតាជាសះស្បើយទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីថ្ងៃ ហើយជារឿយៗមិនបង្កការឈឺចាប់ទេ។
    ប្រសិនបើភ្នែកក្រហមរបស់អ្នកមានការឈឺចាប់ ស្រវាំង ឬក្រហមដោយសារការប៉ះទង្គិច សូមធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។
  • កំនកចាហួយបាតភ្នែកអណ្តែត

    នៅខាងក្នុងភ្នែករបស់អ្នក មានសារធាតុដូចជាចាហួយដែលហៅថា (vitreous) ។​ នៅពេលដែលអ្នក​មានវ័យកាន់តែ​ចាស់ ចាហួយ​នេះ​រួញ​បន្តិចម្តងៗ ហើយ​កាន់តែ​រាវ។ បំណែកតូចៗនៃចាហួយអាចដាច់ចេញពីជញ្ជាំងខាងក្នុងនៃភ្នែកចាប់ផ្តើមអណ្តែត មានរាងខ្មៅៗ ដែលអ្នកអាចសំគាល់ឃើញនៅក្នុងភ្នែករបស់អ្នក។ នេះត្រូវបានគេហៅថា កំនកចាហួយបាតភ្នែកអណ្តែត ដែលជាស្ថានភាពទូទៅ និងភាគច្រើនគ្មានការបង្កគ្រោះថ្នាក់។
    ទោះជាយ៉ាងណាក៏ដោយ ជួនកាលកំនកចាហួយបាតភ្នែកអណ្តែតនេះក៏អាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺទឹកនោមផ្អែមបាតភ្នែក របើសរសៃរបាតភ្នែក ដែលលោកអ្នកត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។
    ប្រសិនបើអ្នកសម្គាល់ឃើញកំនកចាហួយបាតភ្នែកអណ្តែតជាពិសេសការមើលឃើញដូចផ្លេកបន្ទោរ ឬមើលឃើញមិនច្បាស់ សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកជាបន្ទាន់។
  • ដុំសាច់ក្រិន​​ និងដុះកន្ទុយថ្លែន

    ដុំសាច់ក្រិន (Pinguecula) និង ដុះកន្ទុយថ្លែន​(Pterygium) មិនបង្កជាបញ្ហាធំដល់ភ្នែកនោះទេ ជារឿយៗបណ្តាលមកពីការប៉ះនឹងពន្លឺព្រះអាទិត្យ ធូលី ឬខ្យល់។
    - ដុំសាច់ក្រិន: ដុំតូចពណ៌លឿងដុះនៅលើភ្នាសសនៃភ្នែក ជាធម្មតាមិនប៉ះពាល់ដល់ការមើលឃើញនោះទេ។
    - ដុះកន្ទុយថ្លែន: ដុំសាច់រាងត្រីកោណដុះពីភ្នាសសនៃភ្នែក ហើយចាក់ចូលផ្ទៃកញ្ចក់ភ្នែក ដែលអាចបណ្តាលឱ្យឡើងក្រហម រលាក ឬមានបញ្ហាក្នុងការមើលឃើញ។
    ប្រើប្រាស់វ៉ែនតាការពារកាំរស្មី UV អាចជួយការពារបញ្ហាទាំងពីរខាងលើនេះបាន។ សម្រាប់ការព្យាបាលរួមមានការប្រើថ្នាំបន្តក់ភ្នែក ឬក្នុងករណីធ្ងន់ធ្ងរត្រូវធ្វើការវះកាត់។
  • រមាស់និងហៀរទឹកភ្នែក

    ការរមាស់ភ្នែករយៈពេលយូរ និងមានរហៀរទឹកភ្នែកអាចបណ្តាលមកពីអាឡែរហ្សី ដូចជាលំអងផ្កា រោមសត្វ ធូលី ទឹកអប់ ឬកត្តាបរិស្ថាន។ អ្នកអាចមានអារម្មណ៍មិនស្រួល ប៉ុន្តែជាធម្មតាមិនបណ្តាលនាំឱ្យបាត់បង់ការមើលឃើញនោះទេ។ វេជ្ជបណ្ឌិតឯកទេសភ្នែកនិងស្វែងរកមូលហេតុ ណែនាំការព្យាបាលដ៏ត្រឹមត្រូវជូនលោកអ្នក។
  • ហើមភ្នែក

    ការហើមភ្នែកកើតឡើងដោយសារតែសារធាតុរាវលើស (oedema) នៅក្នុងជាលិកាជុំវិញត្របកភ្នែក។ វា​អាច​បណ្តាល​មក​ពីកត្តាដូច​ជា​ រលាក​ភ្នាសសនៃភ្នែក រលាក​គល់រោមភ្នែក ឆ្លង​មេរោគ សត្វល្អិតខាំ​ ប្រតិកម្ម​អា​លែ​ហ្សី​​ថ្នាំ ឬ​គ្រឿងសម្អាង​។ សម្រាប់មូលហេតុធ្ងន់ធ្ងរដែលបណ្តាលឱ្យហើមភ្នែករួមមាន ភ្នែកលៀន រលោកក្រអូងភ្នែក, និងរបួសភ្នែក ដែលអាចប៉ះពាល់ដល់គំហើញ។​​ ដោយសារមូលហេតុមានភាពខុសៗគ្នាសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវ។
  • ភ្នែកហត់នឿយ

    “ភ្នែកហត់នឿយ” សំដៅលើភ្នែកដែលចុករោយ មានអារម្មណ៍ធ្ងន់ៗក្នុងភ្នែក ដោយសារការប្រើប្រាស់ភ្នែកខ្លាំងពេក។ ទាំងនេះមិន​មែន​ជា​ជំងឺ ហើយ​ក៏មិន​ត្រូវ​ការ​​ប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលនោះដែរ មានតែការការពារ​ទេដែលអាច​ជួយ​បាន។
    មូលហេតុបណ្តាលមកពីសកម្មភាពដូចជាការប្រើប្រាស់កុំព្យូទ័រយូរម៉ោង នៅកន្លែងដែលមានពន្លឺខ្សោយពេក បើកបរយូរម៉ោង ឬការអានយូរម៉ោងពេក ដែលសកម្មភាពទាំងអស់នេះទាមទារឱ្យមានការផ្តោតអារម្មណ៍ខ្លាំងក្នុងរយៈពេលយូរម៉ោង។
    រោគសញ្ញាទូទៅរួមមាន ចុករោយភ្នែក ស្ងួត ឬហៀរទឹកភ្នែក ឈឺខ្នងនិងក អស់កម្លាំង និងមានអារម្មណ៍ធ្ងន់ៗនៅក្នុងភ្នែក។

ព័ត៌មាននិង​ប្លុក

សូមស្វាគមន៍មកកាន់គេហទំព័រថ្មីរបស់គ្លីនិកភ្នែក​ អាយវី

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការគេហទំព័រគ្លីនិកភ្នែករបស់យើងខ្ញុំ។

ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាពក្នុងតំបន់របស់អ្នក យើងខ្ញុំផ្តល់សេវាថែទាំសុខភាពភ្នែកយ៉ាងទូលំទូលាយសម្រាប់អ្នកជំងឺគ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សចាស់។
យើងខ្ញុំ​មាន​មោទនភាព​ដែល​មាន​វេជ្ជបណ្ឌិត​ស្ត្រី​និង​បុគ្គលិកស្ត្រីក្នុងតួនាទីផ្នែកវេជ្ជសាស្ត្រ ដែល​ធានា​បាន​នូវ​បរិយាកាស​ផាសុកភាព​សម្រាប់​អ្នកជំងឺ​ទាំងអស់​របស់​យើង។

ការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍ត្រូវបានឆ្លុះបញ្ចាំងទៅលើការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។
យើងខិតខំផ្តល់ជូននូវស្តង់ដារខ្ពស់បំផុតនៃការថែទាំភ្នែក ដោយធានាថាអ្នកជំងឺម្នាក់ៗទទួលបានការព្យាបាលទៅតាមតម្រូវការ និងប្រកបដោយក្តីមេត្តា។

ព័ត៌មាននិង​ប្លុក

សិក្ខាសាលាស្តីពីជំងឺទឹកនោមផ្អែមបាតភ្នែកនិងការតាមដានសុខភាពភ្នែកជាប្រចាំ

នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2024 គ្លីនិកភ្នែក អាយវី​ បានរៀបចំសិក្ខាសាលាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលដឹកនាំដោយវេជ្ជបណ្ឌិត ឱ លក្ខិណា។ ដោយមានអ្នកជំងឺចំនួន 12 នាក់ដែលធ្លាប់បានទទួលការវះកាត់ជំងឺភ្នែកឡើងបាយជាមួយយើងខ្ញុំ បានចូលរួមសិក្ខាសាលានេះ ដោយទទួលបានព័ត៌មានស្តីអំពីការគ្រប់គ្រងសុខភាពភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមបាតភ្នែក ជាមួយនឹងការពិនិត្យដោយដៃរបស់លោកវេជ្ជបណ្ឌិត តោ រេមី។

អ្នកជំងឺបានទទួលការពិនិត្យសុខភាពបាតភ្នែកភ្នែកដោយប្រើប្រាស់ម៉ាសុីន OCT និងការធ្វើតេស្តសំខាន់ៗផ្សេងទៀតដោយប្រើប្រាស់ម៉ាសុីន​ Slit lamp។​ថែមទាំងផ្តល់ជូននិងណែនាំអ្នកជំងឺពីវិធីប្រើប្រាស់តារាងវ៉ាស់ភ្នែកងាយៗនៅផ្ទះខ្លួនដោយឯង។ សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបន្តផ្តល់ជូននូវសេវាថែទាំភ្នែកយ៉ាងហ្មត់ចត់សម្រាប់លោកអ្នក។

ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2024

ព័ត៌មាននិង​ប្លុក

  • EDOF Multifocal Intraocular Lenses

    EDOF (Extended Depth of Focus)​ កែវភ្នែកសិប្បនិម្មិតនេះត្រូវបានរចនាឡើងដើម្បីកែលម្អការមើលឃើញនៅចម្ងាយច្រើន ដោយកាត់បន្ថយការប្រើប្រាស់វ៉ែនតាបន្ទាប់ពីការវះកាត់ជំងឺភ្នែកឡើងបាយហើយ។ កែវភ្នែកសិប្បនិម្មិតនេះផ្តល់ជូននូវការមើលឃើញច្បាស់ចាប់ពីជិតទៅឆ្ងាយ បង្កើនគុណភាពនៃការមើលឃើញ និងជីវិតប្រចាំថ្ងៃរបស់អ្នក។
  • ហាងវ៉ែនតាមានទីតាំងជាមួយនិងគ្លីនិក

    គ្លីនិចភ្នែករបស់យើងមានទីតាំងជាមួយនិងហាងវ៉ែនតា ផ្តល់សេវាកម្មជារៀងរាល់ថ្ងៃ។
    យើងផ្តល់ជូននូវការកែតម្រូវជាទៀងទាត់សម្រាប់វ៉ែនតារបស់កុមារដើម្បីឱ្យសមនឹងតម្រូវការដែលកំពុងលូតលាស់របស់ពួកគេ ដោយធានាថាពួកគេតែងតែទទួលបានគំហើញច្បាស់ល្អ។
    រីករាយជាមួយភាពងាយស្រួលនៃការពិនិត្យភ្នែក វាស់ដឺក្រេភ្នែក និងការកែតម្រូវវ៉ែនតានៅក្នុងទីតាំងតែមួយ។
  • ភាពជាដៃគូក្នុងស្រុក

    គ្លីនិកភ្នែកយើងខ្ញុំសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាថែទាំសុខភាពក្នុងស្រុក អ្នកឯកទេសជំងឺទឹកនោមផ្អែម និងមន្ទីរពេទ្យវេជ្ជសាស្ត្រឈានមុខគេ ដើម្បីផ្តល់ជូននូវការថែទាំភ្នែកដ៏ទូលំទូលាយ និងកម្រិតខ្ពស់។ តាមរយៈភាពជាដៃគូជាមួយអ្នកជំនាញ អ្នកជំងឺរបស់យើងទទួលបានអ្នកឯកទេស និងទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវនិងពេញលេញដើម្បីធានាបាននូវការថែទាំដ៏ពិសេស រួមទាំងចក្ខុវិស័យនិងសុខភាពទូទៅរបស់លោកអ្នក។​ យើងខ្ញុំប្តេជ្ញាថានិងផ្តល់នូវសេវាកម្មដ៏ល្អបំផុតដើម្បីសហគមន៍និងដៃគូសហការរបស់យើង។

ទីតាំងនិងព័ត៌មានបន្ថែម

គ្លីនិកភ្នែក អាយវី

អាសយដ្ឋានគ្លីនិក:

#ផ្ទះលេខ 21 ផ្លូវលេខ 1928 សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរស័ព្ទ: 086-456-756
Email:

ម៉ោងធ្វើការ:

ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ:
8:30 - 12:00
14:30 - 17:30
បិទរៀងរាល់ថ្ងៃបុណ្យជាតិ

Follow us on

Our Local Partner